캄보디아2026.11.28 0
ដាច់អាណាត់ទៅខ្មែរ លុយដែលអាចដកវិញបាន
ដាច់អាណាត់ទៅខ្មែរហើយមែនទេ? លុយទាំងនេះបើមិនដកទេ គឺបាត់បង់ទាំងអស់!
ធានារ៉ាប់រងសុខភាព (건강보험)
លុយដែលបង់រួចហើយ មិនអាចដកវិញបានទេ។ អាចដកវិញបានតែលុយដែលបង់លើស ឬបង់មុនប៉ុណ្ណោះ។ មុនទៅ ឆែកក្នុងកម្មវិធី ឬទូរស័ព្ទទៅ 1577-1000។
វីសា E-9 – ធានារ៉ាប់រងស៉ាំស៊ុង និងលុយបំណាច់ឆ្នាំ
ធានារ៉ាប់រងស៉ាំស៊ុងមាន ២៖ 출국만기보험 ដែលថៅកែបង់ឱ្យរៀងរាល់ខែ និង 귀국비용보험 500,000 វ៉ុន ដែលយើងបង់ពេលមកដំបូង។ អាចដាក់ពាក្យនៅព្រលានយន្តហោះបាន។ បើតិចជាងលុយបំណាច់ឆ្នាំ (퇴직금) ថៅកែត្រូវបង់លុយដែលនៅខ្វះ។ វីសាផ្សេងទៀតធ្វើការគ្រប់ ១ ឆ្នាំឡើងទៅ ទទួលបានលុយបំណាច់ឆ្នាំ (퇴직금) ពីក្រុមហ៊ុន។
국민연금
ច្បាប់ដកប្រាក់국민연금វិញ ខុសគ្នាតាមប្រទេសនីមួយៗ។ សម្រាប់ប្រជាជនខ្មែរ វីសាអ្វីក៏ដោយ អាចដកលុយ국민연금វិញបាន! រួមមានលុយដែលយើងបង់ លុយដែលថៅកែបង់ និងការប្រាក់។ អាចដកនៅព្រលាន인천បាន។ ត្រូវស្នើប្រាក់ក្នុងរយៈពេល ៥ ឆ្នាំ ក្រោយពេលទៅខ្មែរ។
មុនទៅខ្មែរ ១ ខែ ទូរស័ព្ទឆែក국민연금 លេខ 1355!
댓글 0
이메일 인증 후 이용할 수 있습니다.